ជ្រើសរើសភាសា: Khmer Khmer English English
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំប្រតិភូខេត្តកំពង់ធំដើម្បីទទួលព្រះអគ្គីជ័យកីឡានៅព្រំប្រទល់ខេត្តកំពង់ធំនិងខេត្តសៀមរាប ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៤ ខែឧសភា ឆ្នាំ ២០២៣

កាលពីព្រឹកថ្ងៃទី ​០៤ ​ខែ ​ឧសភា ​ឆ្នាំ២០២៣ ​ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំប្រតិភូខេត្តកំពង់ធំដើម្បីទទួលព្រះអគ្គីជ័យកីឡានៅព្រំប្រទល់ខេត្តកំពង់ធំនិងខេត្តសៀមរាប ​ស្ថិតក្នុងស្រុកស្ទោងខេត្តកំពង់ធំ ​។ ​នៅក្នុងពីធីនេះដែរក៏មានការចូលរួមយ៉ាងច្រើនកោះកពីមន្រ្តីរាជការ ​ក្រុមកីឡា ​សិស្សានុសិស្ស ​និប្រជាពលរដ្ឋយ៉ាងច្រើនដែលបានចូលរួមក្នុងពិធីទទួល ​និងដង្ហែរព្រះអគ្គីជ័យកីឡានេះដោយទទួលនៅព្រំប្រទល់ខេត្តកំពង់ធំ និងសៀមរាប ​ក្នុងស្រុកស្ទោងហើយដង្ហែរបន្តមកទីរួមខេត្តកំពង់ធំដោយឆ្លងកាត់ស្រុកកំពង់ស្វាយ ​និងក្រុងស្ទឹងសែនរួចក៏បន្តរដង្ហែរក្នុងទីរួមខេត្តកំពង់ធំហើយយកទៅតំកល់ទុកនៅក្នុងព្រះវិហារវត្តកំពង់ធំ ​។ ​នៅព្រឹកថ្ងៃទី ​០៥ ​ខែឧសភា ​ឆ្នាំ២០២៣ ​ឯកឧត្តម​អភិបាលខេត្ត ​ក៏បានដឹកនាំប្រតិភូ ​និងមន្រ្តីរាជការ ​ដើម្បីធ្វើការដង្ហែរព្រះអគ្គីជ័យកីឡាបន្តរទៅអោយប្រតិភូខេត្តកំពង់ចាមដោយឆ្លងកាត់ស្រុកសន្តុក ​ស្រុកបារាយណ៍ ​និងដល់ព្រំប្រទល់ស្រុកតាំងគោក ​និងស្រុកជើងព្រៃនៃខេត្តកំពង់ចាមរួចក៏បន្តរទៅកាន់រាជធានីភ្នំពេញដើម្បីរៀបចំបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ​(ASEAN GAME) ​លើកទី៣២ ​នីងកីឡាអាស៊ានប៉ារ៉ាហ្គេម ​លើកទី១២ ​។

ជាការពិតណាស់នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងនាមយើងជាប្រជាជនកម្ពុជាពិតជាមានមហាកិត្តិយសដែលបានបំភ្លីឡើងនៅភ្លើងគុបកីឡា(ព្រះអគ្គីជ័យកីឡា)ស៊ីហ្គេមលើកទី៣២ ​នៅពហុកីឡាដ្ឋានមរតកតេជោនៃទឹកដីសុវណ្ណភូមិដ៏ពិសិដ្ឋនៃយើងក្រោយការរង់ចាំអស់រយះពេល​ ​៦៤ឆ្នាំមកហើយ ។ ​

ព័ត៌មានទាក់ទង